គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរ ត្រូវបានបំពាក់និងប្រគល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដែលមានស្នាដៃក្នុងការបំពេញការងារសម្រាប់ឆ្នាំ២០២១ និង២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ជាង៥០០នាក់ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីបុព្វហេតុបរិស្ថាន ក៏ដូចជាជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល និងឯកឧត្តមផ្ទាល់ បានទទួលស្គាល់នូវការលះបង់របស់បងប្អូនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបស់កម្ពុជា ក្នុងការកសាង អភិវឌ្ឍន៍ និងស្តារឡើងវិញនូវសង្គមជាតិថ្មី បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កិច្ចការងាររបស់មន្ត្រីរាជការក្រសួងបរិស្ថាន មិនត្រឹមតែការការពារ អភិរក្សធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមកសាងនូវសង្គមជាតិថ្មី ហើយកម្ពុជាត្រូវតែមានឯកភាពជាតិមួយ បើទោះបីជាបុគ្គលម្នាក់ៗមានគំនិតខុសគ្នាក៏ដោយ ប៉ុន្តែសម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាជន គឺយើងត្រូវតាំងចិត្តខ្ពស់។គួរបញ្ជាក់ឱ្យដឹងថា ក្នុងឱកាសជាមួយគ្នានេះ ក៏មានកម្មវិធីប្រគល់រង្វាន់ ប័ណ្ណសរសើរ និងលិខិតសរសើរជូនដល់អង្គភាពជ័យលាភីក្នុងការប្រឡងប្រណាំងអង្គភាពគំរូ និងប្រគល់ពានរង្វាន់និងប័ណ្ណសរសើរជូនដល់បេក្ខជនជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងសិល្បៈថ្នាក់ជាតិ ថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្តីពីអូហ្សូនចំពោះបរិយាកាស ឆ្នាំ២០២២ ផងដែរ។គួររម្លឹកឱ្យដឹងថា គ្រឿងឥស្សរិយយសឆ្នាំ២០២១និងឆ្នាំ២០២២ មានចំនួនសរុប ៥៩៦រូប និងប័ណ្ណសរសើរ សរុប ១០១៨រូប សម្រាប់បំពាក់ និងផ្តល់ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីឧទ្យានុរក្ស មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត រួមបញ្ចូលបុគ្គលិកផ្នែកសន្តិសុខ អនាម័យ អគ្គិសនី និងថែសួន ដែលបានខិតខំបំពេញការងារ និងមានស្នាដៃល្អប្រសើរ ក្នុងនោះរួមមាន៖ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២០រូប, មេដាយសុវត្ថារាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន១១រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់មហាសេនា ចំនួន៥រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន៦រូប, មេដាយសុវត្ថារាថ្នាក់ធិបឌិន្ទ ចំនួន១៤រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន១៥រូប, មេដាយសុវត្ថារាថ្នាក់សេនា ចំនួន២៦រូប, មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទិ្ធ ចំនួន៤រូប, មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ចំនួន៦៧រូប, មេដាយមាសការងារ ចំនួន៦២រូប, មេដាយប្រាក់ការងារ ចំនួន៨៨រូប និងមេដាយសំរឹទ្ធិ ចំនួន២៦២រូប៕
Related Articles
គ្រាន់តែញ៉ែប៉ះចំស្រីស្នេហ៍ខ្លួនសោះ ជនសង្ស័យកាប់ជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ ពេលនេះសមត្ថកិច្ចឃាត់ខ្លួនបានហើយ…
(ភ្នំពេញ)៖ នៅថ្ងៃទី២២/០២/២៣ វេលាម៉ោង១៦និង០០នាទី កម្លាំងអធិការនគរបាលខណ្ឌកំបូល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រិច ស្រុកអង្គស្នួល ស្រាវជ្រាវឈានដល់ការបង្ក្រាបករណីមនុស្សឃាតគិតទុកជាមុន ឃាត់បានជនល្មើសចំនួន០២នាក់ ។ កើតហេតុកាលពីថ្ងៃទី១៥-០២-២៣ វេលាម៉ោងប្រហែល១៥និង២៥នាទី នៅចំណុចលើផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោយកើតហេតុកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់ការបង្ក្រាបជនសង្ស័យបាន០២នាក់ ក្នុងចំនោមបក្សពួក០៣នាក់ ទី១-ឈ្មោះ អី ផាន់ណា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ ភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី២-ឈ្មោះ មុំ សុម៉ៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសំរោង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣-ឈ្មោះ ហីម ស៊ូល ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រជីជីហ្វេសិន (គេចខ្លួន) ជនរងគ្រោះ ឈ្មោះ ពុំ ឆេងលីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ […]
បាត់ដំបង : ពិធីប្រកាសតែងតាំងនិងបំពាក់ឋានន្តរសក្កិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
បាត់ដំបង៖នៅថ្ងៃពុឆ ៦ កើត ខែអស្សុជ ឆ្នាំជួតទោស័កព.ស ២៥៦៤ត្រូវនិងថ្ងៃថ្ងៃពុឆទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ នៅបរិវេណ សាលាខេត្ត បាត់ដំបង នៅ ម៉ោង ១.៣០ នាទីល្ងាច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង នាយឧត្តមសេនីយ៍ប៉ែន វិបុល អគ្គស្នងការរង និង ជា ប្រធាន នាយកដ្ឋានបុគ្គលិក លោកឆាយ ម៉ាទីណាល់ អភិបាលរង នៃ គណៈអភិបាលខេត្ត បាត់ដំបង និង គណៈប្រតិភូ មកពីរាជធានី ភ្នំពេញចំណុះឲ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ ។ពិធីប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី សាត គីមសាន ត្រូវប្រកាសចូលកាន់តំណែងជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថ្មី ជំនួស ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ដែល គត្រូវចូលនិវត្តន៍ ។ ហើយនិងតែងតាំងមន្រ្តី […]
ចម្លែកៗណាស់! ជប៉ុនបានតែផលិតឡានទេ តែរឿងបើកបរវិញ គឺថាធ្វើមិនដូចខ្មែរទេ…
នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែកមួយ ដែលគេធ្លាប់តែឃើញកើតឡើងបែបនេះនៅក្នុងប្រទេសថៃ ឥឡូវនេះ បានកើតមាននៅក្នុងខេត្តបន្ទាយជ័យដែរហើយ ខណៈដែលរថយន្ត២បាំងកន្លះ១គ្រឿង មិនដឹងជាបើកក្នុងស្ថានភាពយ៉ាងណា បានក្រឡាប់បះគូទឡើងលើទៅទើរនឹងដើមឈើធ្នង់ បង្កការភ្ញាក់ផ្អើលហួសចិត្តគ្រប់ៗគ្នាតែម្តង។ ហេតុការណ៍ដ៏ញាក់សាច់នេះផងដែរ ត្រូវបានដឹងថា បានកើតនៅក្នុងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ស្ថិតនៅមុខសាលារៀនធ្លក ក្នុងភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ម្ចាស់រថយន្តមានឈ្មោះ ឡឺត និងកូនចៅរួមដំណើរជាមួយ ពុំមានអ្នកណាម្នាក់រងគ្រោះថ្នាក់នោះទេ។ បើតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តនេះបានបើកក្នុងល្បឿនលឿនចេញពីព្រំដែនតាមផ្លូវលេខ៥៨ និងឆ្ពោះមកផ្លូវលំទៅឃុំបន្ទាយឆ្មារ ក៏ស្រាប់ជួបគ្រោះថ្នាក់ខ្លួនឯង បណ្តាលឲ្យក្រឡាប់ប៉ះគូទឡើងលើ ទើរជាប់នឹងដើមឈើធ្នង់តែម្តង។ ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម នាំគ្នាឆ្ងល់ហួសចិត្តថា៖ «ដូចរឿងហូលីវូត, ឆ្ងល់ត្រង់វាទៅទើរដើមឈើដោយរបៀបណាក្បាលចុះក្រោមបែបនេះ!, ជប៉ុនបានតែផលិតឡានទេ តែរឿងបើកបរធ្វើមិនដូចខ្មែរទេ»៕