ព័ត៌មានជាតិ

គ្រាន់តែទទួលបានព័ត៌មាន ភ្លាមពីការ បើកលេងល្បែងស៊ីសង មាន់ជល់ និងអាប៉ោងខុសច្បាប់ នៅក្នុងទឹកដី ភូមិដំណាក់ធំ3 សង្កាត់មានជ័យ3 ភ្លាមឯកឧត្តមឃួង ស្រេង ចេញបញ្ជាអោយបង្រ្កាបភ្លាមៗ…

(ភ្នំពេញ) គ្រាន់តែទទួលបានព័ត៌មាន ភ្លាមពីការ បើកលេងល្បែងស៊ីសង មាន់ជល់ និងអាប៉ោងខុសច្បាប់ នៅក្នុងទឹកដី ភូមិដំណាក់ធំ 3 សង្កាត់មានជ័យបី។ភ្លាមឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ចេញបទបញ្ជាចង្អុលបង្ហាញឱ្យធ្វើការអនុវត្តនាំព័ទភ្លែត អនុវត្តតាមការដឹកនាំរបស់ឯក ឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯភាពរាជធានីភ្នំពេញ និងលោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យនាព្រឹកថ្ងៃសុក្រ ១១ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៤ វិឆ្ឆិកា ឆ្នាំ២០២២នេះ វេលាម៉ោង12.00 លោក សេង គន្ធ អភិបាលរង អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងសន្តិសុខខណ្ឌមានជ័យ ដោយសហការជាមួយកម្លាំងសង្កាត់ស្ទឹងមានជ័យទី៣ ចុះបង្ក្រាបល្បែងជល់មាន់និងបាញ់អាប៉ោង នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។# ក្រោយពីចុះបង្ក្រាប ជាលទ្ធផល ៖១- ឃាត់ខ្លួនមនុស្ស០៣នាក់២- ម៉ូតូចំនួន០៣គ្រឿង៣- មាន់ចំនួន០៣ក្បាល់ (ងាប់១ក្បាល់)៣- ខ្នាយដែក សម្រាប់តជល់មាន់១គូរ។៤- ចានបាញ់អាប៉ោង១កំប្លេត៥- ប៊ុងជល់មាន់ចំនួន០២ដុំ៦- ជញ្ជេីងថ្លឹងមាន់០១៧-ស្កុតរំជេីងមាន់០៤ដុំ# បានធ្វេីកំណត់ហេតុបញ្ជូន ទាំងមនុស្ស សំភារៈ ទៅអធិការនគរបាលខណ្ឌដេីម្បីចាត់ចែងតាមនិតិវិធី។

adm

Leave a Reply

Your email address will not be published. Required fields are marked *