ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រីឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានដឹកនាំកម្លាំងដោយផ្ទាល់ចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់មួយកន្លែងរឹបអូសបានម៉ូតូចំនួន២៤គ្រឿង។
ប្រតិបត្តិការនេះដែមានការសម្របសម្រួលនីតិវិធីពីលោក​ សេង​ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
   លោកឧត្តមសេនីយ៍ត្រី ឈឿន  សុចិត្ត​ ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ គឹម ឡេងសល់ ភេទប្រុស​ មុខរបរទទួលបញ្ចាំម៉ូតូ និង​មានប្រពន្ធឈ្មោះ វ៉ា ថារី  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
    លោកស្នងការបានបន្តថា បន្ទាប់ពីលោកទទួលបានព័ត៌មានថា មានទីតាំងបញ្ចាំម៉ូតូមួយកន្លែងគ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះលោកក៏បានដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោក​សេង​ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូខេត្តបើកប្រតិបត្តិការបង្ក្រាបផ្ទះជនសង្ស័យរួចឆែកឆេររកឃើញម៉ូតូ២៤គ្រឿងដែលពុំមានឯកសារបញ្ជាក់ត្រឹមត្រូវទេ​ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យជាម្ចាស់ទីតាំង រួមទាំងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បើបន្តចាត់ការតាមនីតិវិធីច្បាប់៕ 

adm

Leave a Reply

Your email address will not be published. Required fields are marked *