ព័ត៌មានជាតិ

ចាំមើលតេីកណ្ដាប់ដៃដែក របស់ថ្នាក់ជាតិ អាចបំបែកសំណុំរឿង ជនខិលខូច និង មន្ត្រីពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ធំ ករណីឈូសឆាយរំលោភដីព្រៃលិចទឹក នេះ បានប៉ុន្មាននាក់???

(ខេត្តកំពង់ធំ )÷ វីវរធំហើយៗ ដីព្រៃលិចទឹករបស់រដ្ឋ ក្នុងតំបន់៣ នៃបឹងទន្លេសាបរាប់ពាន់ហិកតា ត្រូវបានជនឆ្លៀតឱកាស អ្នកមានប្រាក់ ឃុបឃិតនឹងជនទុច្ចរិត អ្នកមានអំណាចៗ បុណ្យស័ក្តិខ្ពង់ខ្ពស់ៗ នាំគ្នាកាប់គាស់ៗ រុករាន ទន្ទ្រាន ឈូសឆាយ រំលោភយកធ្វើជាកម្មសិទ្ធ នាពេលថ្មីៗនេះ យ៉ាងអនាធិបតេយ្យ ពួកជនដែលប្រព្រឹត្តិ មិនទាន់មានអ្នកណាក្លាហាន ហ៊ានចេញមុខមកទទួលខុសត្រូវ ចំពោះមុខច្បាប់ នៅឡើយទេ គិតមកដល់នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងថ្នាក់ជាតិ កំពុងចុះស្រាវជ្រាវ រកមុខហើយ បច្ចុប្បន្ន គេ សង្កេតឃើញ ដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន នៅក្នុងភូមិសាស្ត្រ ត្រង់ចំណុច ខ្ទុំ១ដើម ឬហៅចំណុច បឹងអាថ្ម ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានរងនូវការវិនាសហិនហោច ខ្ទេចខ្ទីរ ដោយសារតែក្រុមខិលខូចមួយចំនួនបានលួចកាប់រុករាន ទន្ទ្រាន និងឈូសឆាយយកធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ដោយមានការរួមឃុបឃិតគ្នាពីមន្ត្រីជំនាញ និងបើកភ្លើងខៀវ ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលជាជនទុច្ចរិត ខិលខូចមួយចំនួនផងដែរ ។ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្រយ៉ូវម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឱ្យក្រុមអ្នកសារព័ត៌មានយើងដឹងថា ÷ ដីព្រៃលិចទឹក ដែលស្ថិតក្នុងភូមិសាស្ត្រតំបន់៣ នៃមាត់បឹងទន្លេសាប ត្រង់ចំណុច ដើមខ្ទុម១ ដើម ស្ថិតនៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាដែនការពារដោយពូជំនាញជលផល ត្រូវបានជនទុច្ចរិតខិលខូចយកត្រាក់ទ័រ ជាច្រើនគ្រឿងមកលួចចូលឈូសឆាយ ធ្វើសកម្មភាពតែមួយពព្រិចភ្នែក ត្រូវបានបំផ្លិចបំផ្លាញ បាត់បង់អស់ ព្រៃលិចទឹក រាប់រយហិកតាឯណោះ ។ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការឈូសឆាយដីព្រៃ លិចទឹករបស់រដ្ឋ អស់រាប់រយហិកតា ខាងលើនេះ គឺពួកគេបានធ្វើសកម្មភាព លើកទី១ កាលពីរដូវវស្សា ឆ្នាំ២០២០ តែកាលណោះកម្លាំងកងរាជ អាវុធហត្ថខេត្តចុះបង្រ្កាបហើយបញ្ជូនទៅតុលាការបានមួយដង្ហើមចង្រឹត ហើយដោះលែងវិញ លើកទី២ធ្វើសកម្មភាពម្ដងទៀតថ្ងៃទី២០-២៥-ខែវិច្ឆិកា ឆ្នាំ២០២១ ហើយបានផ្អាកសកម្មភាព ទៅវិញនៅចុងខែកញ្ញា ឆ្នាំ២០២១នេះ ក្រោយពីបែកការណ៍ដល់ក្រុមអ្នកសារព័ត៌មាន ចុះទៅឡាយផ្ទាល់ ។បច្ចុប្បន្នដីព្រៃលិចទឹកនៅចំណុចខាងលើនេះ ត្រូវបានគេឈូសឆាយ អស់ជាច្រើនពាន់-ម៉ឺនហិកតា ដោយកន្លងមកមិនដែលឃើញមានសមត្ថកិច្ច និងមន្រ្តីជំនាញ ឬអាជ្ញាធរមានសមត្ថកិច្ច ដែលទទួល ខុសត្រូវ ឈរជើងនៅតំបន់នោះ ធ្វើការទប់ស្កាត់ឬចាត់វិធាការបង្ក្រាបម្ដងណាឡើយ។ សូមបញ្ជាក់ថាដីព្រៃលិចទឹក ដែលបានរងការកាប់បំផ្លាញទន្រ្ទានយកធ្វើជាកម្មសិទ្ធិ យ៉ាងអណាធិបតេយ្យ ខាងលើនេះ គឺស្ថិតនៅជាប់នឹង ព្រំប្រទល់ស្រុកកំពង់លែង ខេត្តកំពង់ឆាំង ។ ទាក់ទងនឹងករណីនេះ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បានប្រាប់ក្រុមអ្នកសារព័ត៌មានយើង តាមទូរស័ព្ទឲ្យដឹងថា ដីនៅចំណុចខាងលើនេះ គាត់បានចុះទៅមើលរួចហើយ គឺជាដីរបស់រដ្ឋស្ថិតនៅក្នុងតំបន់៣ពិតប្រាកដមែន តែលោកមិនស្គាល់ម្ចាស់ទេ ខ្ញុំកំពុងស្រាវជ្រាវ និងបានកសាងសំណុំរឿង ដាក់ពាក្យប្ដឹងទៅតុលាការរួចរាល់ហើយ ។ដោយឡែកអស់លោក អាជ្ញាធរមានសមត្ថកិច្ច និងពូៗ មន្ត្រីជំនាញ ដែលបានចូលរួម ពិនិត្យទីតាំង ដីព្រៃលិចទឹក នៅត្រង់ចំណុច កាប់រុករាន ឈូសឆាយតំបន់ខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើង បានព្យាយាមតេទូរស័ព្ទ ទំនាក់ទំនង ដើម្បីសួរព័ត៌មាន ពីចំនួននៃទំហំដីព្រៃលិចទឹក របស់រដ្ឋ ដែលត្រូវបានកាប់បំផ្លាញថា តើមានទំហំប៉ុន្មានហិកតា ? ហើយតើរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានពួកជនខិលខូចលួចឈូសឆាយយកអស់ទំហំប៉ុន្មានហិកតាបន្ថែមទៀត? ប៉ុន្តែមិនអាចទាក់ទងបានឡើយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *