ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ បានឲ្យដឹងថា ទោះបីដោះលែងយានយន្ដដឹកជញ្ជូន លើសទម្ងន់កំណត់ ចំនួន២២៩គ្រឿង ក៏ដោយ ប៉ុន្តែការអនុវត្តច្បាប់រឹតបន្តឹងដដែល ដោយមិនមានការលើកលែង ជាលើកទី២ឡើយ។ក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្ត វិធានការគ្រប់គ្រងទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់នៅកម្ពុជា នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានថ្លែងថា «យានយន្ត ២២៩គ្រឿង ដែលបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់ ត្រូវបានអនុញ្ញាតឲ្យដោះលែង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ប៉ុន្តែការអនុវត្តច្បាប់នៅតែរឹតបន្តឹង យ៉ាងតឹងរ៉ឹងចំពោះយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ដោយមិនមានការ លើកលែងជាលើកទី២ទេ»។សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យក្រសួងសាធារណការ ដោះលែងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ក្រោយបានឃាត់ទុក នៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ តាមបណ្តារាជធានី-ខេត្តមួយចំនួន។ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមានការដោះលែង និងបន្ធូរបន្ថយក្នុងឱកាស បុណ្យភ្ជុំបិណ្ឌនេះក៏ពិតមែន ប៉ុន្តែម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន ទាំងឡាយគោរព និងអនុវត្តតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូន ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរឹង បន្ថែមចំពោះយានយន្ត ដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់៕
Related Articles
ក្រសួងពីរនៅកម្ពុជា សហការគ្នាលើកម្ពស់វិស័យកសិកម្មឌីជីថល…
(ភ្នំពេញ):ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ដោយក្រសួងប្រៃសណីយ៍ នឹងផ្តល់ការគាំទ្រ ដល់ក្រសួងកសិកម្ម លើការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារ ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត នៅក្នុងក្រសួងកសិកម្ម ព្រមទាំងការសហការរៀបចំ ថ្នាលបច្ចេកវិទ្យាឌីជីថល ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម។ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅ កាលពីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រវាងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទាំងពីរ សរុបប្រមាណ ២៨០ នាក់។នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយចប់ពិធីអនុស្សរណៈនេះ ក្រសួងទាំងពីរ ខាងលើ បានបញ្ជាក់ថាៈ ការចុះអនុស្សរណៈនេះ គឺបង្ហាញឱ្យឃើញពីកិច្ចខិតខំ […]
សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ…
សូមអបអរសាទរ ក្មួយ អន ផានិត និងក្រុមគ្រួសារ ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិប្រឹទ្ធបណ្ឌិត ជួយផ្កត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន ៖ ១) ជួយអោយបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃរបស់ក្មួយ រួមជាមួយការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ ២) ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈឯកឧត្តម ហ៊ីង ប៊ុនហៀង ៣) សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ ឯកឧត្តម សេង ទៀង និងឯកឧត្តម ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់លំនៅឋានថ្មីជូនក្រុមគ្រួសារ ៤) ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេ កន្លងមកឲ្យអស់ ៥) ឧបត្ថម្ភប្រចាំខែ ១ លានរៀល ដល់ក្រួសារ
អភិបាលខេត្តបន្ទាយមានជ័យ សម្រេចផ្អាកអាជីវកម្មកាស៊ីណូទាំងអស់ ក្រោយផ្ទុះជំងឺកូវីដ-១៩
បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកអាជីវកម្មកាស៉ីណូទាំងអស់ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ នេះបើតាមសេចក្ដីសម្រេច នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។ ប្រការ១ នៃសេចក្ដីសម្រេចនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវបានបិទអាជីវកម្មកាស៉ីណូ ដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាល ក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងថ្មី»។ គួរជម្រាបថា ការសម្រេចបិទកាស៉ីណូដែលមានអនុស្សារណៈជាមួយក្រសួងសុខាភិបាលនេះ ធ្វើឡើងបន្ទាប់ពីខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកកើតជំងឺកូវីដជាបន្ដបន្ទាន់ ដែលជាចំនួនមួយដ៏ច្រើន រហូតខេត្តមួយនេះ បានសម្រេចបិទខ្ទប់តំបន់មួយចំនួនផងដែរ៕