ព័ត៌មានជាតិ

ប្រជាពលរដ្ឋកំពុងតែភ័យព្រួយរឿងកូវីដ បែរជាភោជនីយដ្ឋាន អេនជែល ព្រហើនណាស់ហ៊ានលួចបើកខារ៉ាអូខេយ៉ាងកងរំពង ដូចគ្មានរឿងអីកើតឡើង ផ្គើនបទបញ្ជា សាលារាជធានីភ្នំពេញ ពេលនេះចាត់ការហើយ

ភ្នំពេញ​ ៖​ កម្លាំងនគរបាលស្នងការរាជធានីភ្នំពេញសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា​ បានចុះបិទទីតាំងហាងខារ៉ាអូខេមួយកន្លែងក្រោយពីមិនស្តាប់ការណែនាំដោយនៅតែបន្តបេីករាល់ថ្ងៃឃាត់ខ្លួនមនុស្ស
ជាច្រើននាក់ ។

​ការចុះបិទទីតាំងខារ៉ាអូខេខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០និង៣០នាទីយប់​ ថ្ងៃទី១០​ ខែមីនា​ ឆ្នាំ២០២១​ នៅភោជនីយដ្ឋាន អេន ជេល តាមបណ្តោយផ្លូវលេខ២១១ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

តាមការបង្ហេីបពីសមត្ថកិច្ចបានឲ្យដឹងថា​ ទីតាំងខាងលេីកន្លងមកអាជ្ញាធរធ្លាប់ចុះធ្វេីការណែនាំជាច្រេីនលេីកច្រេីនសារមកហេីយដោយជំងឺកូវីដ-១៩កំពុងវាយលុកតែទីតាំងខាងលេីល្មើសនិងការណែនាំនៅតែបន្តបេីកដដែលទេីបវេលាកេីតហេតុកម្លាំងនគរបាលចុះធ្វេីការបង្ក្រាបនិងបិទជាបណ្ណោះអាសន្នឃាត់មនុស្សជាច្រេីនអ្នកផងដែរយកទៅស្នងការនគរបាលរាជធានីភ្នំពេញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *