ព័ត៌មានជាតិ

នារីម្នាក់ លោតសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកស្បែកជើង១គូ ទុកឲ្យក្រុមគ្រួសារ!

ភ្នំពេញ ៖ នារីម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ សម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ដោយបន្សល់ទុកនូវស្បែកជើង១គូ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនៅលើស្ពាន កាលពីម៉ោង១០៖២០នាទីយប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចយាមនៅគោលដៅគុលស្ពាជ្រោយចង្វារ បានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពានបានរាយការណ៍ថា ឃើញស្រ្ដីម្នាក់ លោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារបាត់ហើយ ដោយគាត់មិនបានបញ្ជាប់ពីភិនភាគនោះទេ គាត់បានត្រឹមដឹងថា ជាស្រ្ដីហើយ ក៏មិនស្គាល់អត្តសញ្ញាណនោះដែរ បន្ទាប់ពីរាយការណ៍ រួចក៏ជិះម៉ូតូទៅបាត់ ភ្លាមនោះសមត្ថកិច្ចក៏ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ក៏ប្រទះឃើញស្បែកជើងពណ៌ខ្មៅមួយគូ នៅជិតបង្កាន់ដៃស្ពាន និងស្នាមដៃ នឹងជើងនៅជាប់លើបង្កាន់ដៃស្ពានតែប៉ុណ្ណោះ។

ចំពោះករណីខាងលើនេះ ក៏មិនទាន់ឃើញសាច់ញាតិក្រុមគ្រួសារមកដល់កន្លែងកើតហេតុនៅឡើយទេ ហើយក៏មិនទាន់ឃើញអ្នកណាម្នាក់ ចុះរាវរកសពនោះដែរ។ ហេតុការណ៍ខាងលើនេះ បើសិនជាមានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចប្រទះឃើញសពក្រុមការងារនឹងផ្សាយបន្តទៀត៕ ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *