ព័ត៌មានជាតិ

រន្ធត់ខ្លាំងណាស់!! ម៉ូតូធុនធំបុកទ្រូងផ្លូវ២៧១ក្បែរពេទ្យរុស្សុី​ ស្លាប់២នាក់​

​ ភ្នំពេញ​ ៖​ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់នៅនិងកន្លែង​ និងម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​ ខណៈជិះម៉ូតូធុនធំក្នុងល្បឿនលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង១១​ និង២៥នាទីយប់​ ថ្ងៃទី២៧​ ខែមករា​ ឆ្នាំ​២០២១​ នៅក្បែរមន្ទីពេទ្យរុស្សុីប្រហែល៣ម៉ែត្រ​ តាមបណ្ដោយផ្លូវ២៧១​ ក្នុងសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។

​ សពជនរងគ្រោះទាំងពីរនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ ។

​ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកេីតហេតុបានប្រាប់ថា​ ដំបូងគេឃេីញម៉ូតូធុនធំ​ កម្លាំង1200CC ពណ៌ខ្មៅ​លាយស​ ពាក់ស្លាកលេខភ្នំពេញ​ 1FH- 6696 ដែលជិះឌុបគ្នា២នាក់​ តាមបណ្ដោយផ្លូវ២៧១​ ទិសដៅពីជេីងទៅត្បូងក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ ធ្វេីឲ្យម៉ូតូអូសជាង៥០ម៉ែត្រ​ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិងបង្គោលភ្លេីងនៅកណ្ដាលផ្លូវធ្លាយខួរស្លាប់មួយរំពេច​ និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យ​ ។

​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ មិនបង្កប៉ះពាល់ដល់អ្នកដ៏ទៃនោះទេ​ គ្រាន់តែធ្វេីឲ្យខូចខាតរបាំងថ្មពុះចែកទ្រូងផ្លូវតិចតួចតែប៉ុណ្ណោះ​ ។

​ ក្រោយកេីតហេតុភ្លាមៗ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ​ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ រង់ចាំដោះស្រាយតាមក្រោយ​ ។ ចំណែកសពជនរងគ្រោះទាំងពីរ​ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ៖​ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *