ព័ត៌មានជាតិ

ស្ត្រីម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចទាំងយប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល សង្ស័យខ្យល់គ បង្កការភ្ញាក់ផ្អើល និងរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យជាក់ស្តែង កាលពីវេលាម៉ោង០៦និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅចំនុចបន្ទប់ជួលលេខ៨ ភូមិព្រៃទា១ សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សឿ សុខឡុង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ សន្តិសុខរោងចក្រ មានស្រុកកំណើតនៅភូមិសង្គមមានជយ័ថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ នៅម្នាក់ឯង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីខាងលើត្រូវក្រុមហ៊ុនផ្អាកការងាររយៈពេល២ខែមកហើយ។ ហើយជារៀងរាល់ថ្ងៃជនរងគ្រោះតែងតែផឹកស្រាស្រវឹង លុះមកដល់ថ្ងៃទី១៣ ខែកក្កដា គាត់បានថ្អូញថ្អែប្រាប់អ្នកជិតខាងថា គាត់មិនសូវស្រួលខ្លួនសោះ លុះមកដល់វេលាកើតហេតុ ស្រាប់តែប្រទះឃើញដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយ។

តាមការបំភ្លឺរបស់ឈ្មោះ ផេង ធីតា ភេទស្រី អាយុ២២ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ត្រូវជាកូនសព បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកជិតខាងបន្ទប់ជួលម្តាយរបស់គាត់ បានយកទូរសព្ទម្តាយរបស់គាត់ខលទៅប្រាប់ថា ម៉ាក់របស់ក្មួយឈឺ មកមើលម៉ាក់ផង ហើយក៏បិទទៅ មួយសន្ទុះក្រោយមក អ្នកជិតខាង បានខលមកម្ដងទៀតប្រាប់ថា ម៉ាក់របស់ក្មួយស្លាប់បាត់ទៅហើយ ពេលនាងមកដល់ ក៏ឃើញម្តាយស្លាប់ពិតប្រាកដមែន។

តាមការពិនិត្យ​ និងកោសល្យវិច្ចយរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ថា​ ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។

បច្ចុប្បន្ន សពត្រូវបាននគរបាលជំនាញ ប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅវត្តជម្ពូវ័ន៕ដោយ%ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *