ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្តស៊េរីទំនើបបុកពេញទំហឹងរងរបួសបាក់ជើងម្ខាង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាងហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗខណៈកំពុងបើកម៉ូតូឆ្លងផ្លូវហើយត្រូវ
រថយន្តស៊េរីទំនើបម៉ាក range rover មួយគ្រឿងបើកយ៉ាងលឿនជ្រុលទៅបុកពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១នឹង២០យប់ថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២១ នៅតាមបណ្ដោយ ផ្លូវ ២០៥ កែងផ្លូវ២៨៦ ក្នុងសង្កាត់ ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូមួយគ្រឿងម៉ាកហុងដាសេរីឆ្នាំ ២០១៧ ពណ៌ខ្មៅពាក់ស្លាកលេខ ព្រៃវែង 1E-9504 ជិះដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ពីត្បូងទៅជើងលុះមកដល់ផ្លូវបំបែកជាបួនអ្នកបើកបរម៉ូតូបើកឆ្លងផ្លូវបំបែកនោះ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក range rover មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-3552 បើកបរដោយបុរសជនជាតិចិនម្នាក់ តាមបណ្ដោយផ្លូវ ២៨៦ ពីកើតទៅលិចក្នុងល្បឿនលឿនហើយចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសខាងលើនោះ
រងរបួសធ្ងន់ (បាក់ជើងម្ខាង) ត្រូវបានប្រជាពលរដ្ឋខលហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សម្ភារ:ខូចខាត ម៉ូតូបែកម៉ាសុីខាងស្ដាំ ចំណែករថយន្តខូចខាតផ្នែកខាងមុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការនគរបាលខណ្ឌបឹងកេងកងដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *