ព័ត៌មានជាតិ

សូមចូលរួមកោតសរសើរដល់កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ហសការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ បានធ្វើការបង្ក្រាបក្រុមរថយន្តសាំយ៉ុងចំនួន ០៥គ្រឿង ដែលបានធ្វើសកម្មភាពដឹកជញ្ជូនសិប្បកម្មកែច្នៃ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ

    ខេត្តក្រចេះ: ជាក់ស្ដែងនៅវេលាម៉ោង០៤និង៣០នាទី ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ មានសកម្មភាពក្រុមឈ្មួញរកស៊ីដឹកជញ្ជូនសិប្បកម្មកែច្នៃ គ្មានច្បាប់អនុញ្ញាតត្រឹមចំនួន០៥គ្រឿង ដែលបានដឹកចេញពីខេត្តស្ទឹងត្រែង តាមបណ្ដោយផ្លូវជាតិលេខ៧A បម្រុងយកទៅលក់នៅតាមបណ្ដាខេត្តនានា ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ បានធ្វើការស្ទាក់ ចាប់បានភ្លាមៗចំនួន០៥គ្រឿង នៅចំនុចភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ

កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស ចំនួន០២នាក់ដឹកនាំដោយ លោកវីរៈសេនីយ៍ទោ លី បុព្វសិទ្ធិ

កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ៧១០ ចំនួន០៥នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក កើត សម្បត្តិ 

  តាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមរថយន្តដឹកសិប្បកម្មចំនួន០៥គ្រឿងនេះ ធ្វើចរាចរណ៍ដឹកជារៀងរាល់ថ្ងៃ ពេលដែលក្រុមនេះធ្វើចរាចរណ៍លើផ្លូវជាតិម្តងៗ បង្ករភាពអាណាធិបតេយ្យ ជិះវ៉ាប្រជែងគ្នាពេញផ្លូវ ដូចក្នុងរឿងកុនអញ្ចឹង ដោយមិនខ្វល់ពីគ្រោះថ្នាក់ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះឡើយ ក្រុមរថយន្តដឹកសិប្បកម្មទាំងអស់នេះមានប្រហែលជា១០ ទៅ ២០គ្រឿង ហើយក៏មានរថយន្តខ្លះណាស់មានលួចបង្កប់ឈើប្រណីតផងដែរ

     បច្ចុប្បន្នវត្ថុតាង រថយន្តសាំយ៉ុងចំនួន០៥គ្រឿង ត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរគ្រៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *