ព័ត៌មានជាតិ

បុរស​ម្នាក់​បាន​ស្លាប់ ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​សៀ​តផ្កា


​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​600R ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​បុរស​ម្នា​ក់បាន​ស្លាប់​ត្រូវ​គ្រាប់កាំភ្លើង​ខ្លី​មួយ​គ្រាប់​ចំ​សៀក​ផ្កា ។​

​តាម​សម្ដី​បងជីដូនមួយ​ជនរងគ្រោះ បាន​បាន​បញ្ជាក់ថា គាត់​បានឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅក្នុង​ផ្ទះ​ជាន់​ផ្ទាល់​ដី ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ចំ​សៀត​ផ្កា​ខាងស្តាំ ។​

​ជនរងគ្រោះ​ឈ្មោះ នី អៀង អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ដោយ​គ្មាន​សម្ភារ​បាត់បង់​ទេ ។ នៅ​កន្លែងកើតហេតុ បន្សល់ទុក​នូវ​អាវុធខ្លី ពណ៌​ខ្មៅ មួយ​ដើម ម៉ាក Zoroki និង សម្រក​ក​ន្ទុះ​គ្រាប់​ចំនួន​មួយ ។​


​ពេលនេះ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​អធិកា​ដ្ឋា​នន​គ​បាល​ខណ្ឌ​សែន​សុខ និង​ការិយាល័យ​នគរបាល​បច្ចេកទេស និង​វិទ្យាសាស្ត្រ​កំពុង​អនុវត្ត​ជំនាញ ដោយ​ពុំទាន់​សន្និដ្ឋាន ថា ជា​ករណី​ឃាតកម្ម ឬ អត្តឃាត​នោះទេ​។​

​តាម​ប្រភពព័ត៌មាន បាន​ប្រាប់​ឱ្យដឹងថា ជនរងគ្រោះ​ទើបតែ​មកពី​ប្រទេស​កូរ៉េ បាន​ចំនួន​ប្រហែល​២​ខែ ហើយក៏​មក​រស់នៅ​ផ្ទះមួយ​កន្លែង ដែលជា​កន្លែងកើតហេតុ តែ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ បងជីដូនមួយ​របស់​ជនរងគ្រោះ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់ នៅក្នុង​ផ្ទះ​ជាន់​ផ្ទាល់​ដី ដេកស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​ចំ​សៀតផ្កា​ខាងស្តាំ​។

​ប​ច្ច​ប្បន្ន តែ​ទោះជា​យ៉ាងណា នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​សមត្ថកិច្ច​នៅឡើយ​នោះទេ ដោយ​សមត្ថកិច្ច​បា​នប​ង្កើ​ត​គណៈកម្មការ ដើម្បី​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ និង​កោស​ល្ស​វិច័យ​ស្រាវជ្រាវ ទាក់ទង​ទង​នឹង​ករណីនេះ​៕​ដោយ​៖​ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *