ព័ត៌មានជាតិ

ជិះម៉ូតូមកចតទុកនៅមុខផ្ទះ ដើម្បីឡើងតខ្សែកាំមេរ៉ា ត្រូវជនសង្ស័យម្នាក់ ធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច រួចជិះរត់បាត់ស្រមោល នៅខណ្ទដង្កោ

ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូមកចតទុកនៅមុខផ្ទះ ដើម្បីឡើងតខ្សែកាំមេរ៉ាឲ្យគេ បែរជាត្រូវជនសង្ស័យធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេច រួចជិះរត់បាត់ស្រមោល នៅវេលាម៉ោងប្រហែល៨និង៥០នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ក្បែរម្តុំផ្សារទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ សេង សេរីយស្ស មានអាយុជាង ២០ឆ្នាំ មុខរបរ ជាជាងតភ្លើង ស្នាក់នៅក្បែរមន្ទីរពេទ្យរ៉ូយ៉ាល់ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-0697 មកចតទុកមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ម្តុំក្បែរផ្សារទួលពង្រ ដោយជនរងគ្រោះចាក់សោ.កម៉ូតូត្រឹមត្រូវ ទុកនិងខាងមុខផ្ទះប្រជាពលរដ្ឋ ខណៈនោះដែរ ជនរងគ្រោះបានឡើងទៅតខ្សែកាមេរ៉ាឲ្យម្ចាស់ផ្ទះ ក្រោយមកមិត្តភ័ក្តរបស់ជនរងគ្រោះបានមកមើលម៉ូតូមិនឃើញ ក៏ទៅប្រាប់ជនរងគ្រោះ ហើយក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាព ទើបដឹងថា មានជនសង្ស័យម្នាក់ ចូលមកធ្វើសកម្មភាពកាច់.កម៉ូតូជនរងគ្រោះបានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្ករភាពសារព័ត៌មាន ASK-POST បានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍ព្រៃស តាមរយៈទូរស័ព្ទនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលោកមេប៉ុស្តិ៍បានបញ្ជាក់ប្រាប់ថា សំណុំរឿងនេះ លោកមិនបានទទួលនោះទេ គឺកូនចៅរបស់លោកជាអ្នកទទួល លោកបានបន្តទៀតថា លោកនឹងឲ្យកូនចៅរបស់លោកតាមស្រាវជ្រាវរកជនសង្ស័យ ហើយលោកបន្តថា លោកកំពុងជាប់រវល់ប្រជុំ ហើយក៏បិតទូរស័ព្ទតែម្តង៕ ដោយ៖ ទូច រ៉ាវុធ

adm

Leave a Reply

Your email address will not be published. Required fields are marked *