ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ដុត​ផ្ទះ​ចោល នៅ​ស្រុក​រវៀង


​ព្រះវិហារ ៖ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​អំពើហិង្សា​ក្នុង​គ្រួសារ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ដុត​ផ្ទះ​ចោល ស្រុក​រវៀង ខេត្តព្រះវិហារ​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ពុធ ទី ២១ ខែ តុលា ឆ្នាំ ២០២០ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​អៀវ ស៊ី​ជា ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មុខរបរ​ក្រុមប្រឹក្សាឃុំ ត្រូវជា​ឪពុក​បង្កើត និង​ពាក្យបណ្តឹង​ឈ្មោះ ង៉ាន យា​ជា ភេទ​ស្រី​អាយុ​២៣​ឆ្នាំ មុ​របរ​មេផ្ទះ ត្រូវជា​ប្រពន្ធ រស់នៅ​ភូមិ ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ អៀវ សុខ​បាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងកាត់សក់ បាន​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ដុត​ផ្ទះ​ចោល កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ ២០២០​វេលា​ម៉ោង ៩​និង​៣០ នាទី ស្ថិតនៅ​ភូមិ​ភ្នំ​ដែក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ ។

​ជនសង្ស័យ​រូបនោះ ត្រូវបាន​កម្លាំង​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *