ព័ត៌មានជាតិ

ជនសង្ស័យកាច់សោរ.កម៉ូតូ នាំសមត្ថកិច្ច ទៅចង្អុលទីតាំងដែលខ្លួនលួចម៉ូតូបានទៅដាក់បញ្ចាំ រកឃើញម៉ូតូជាច្រើនគ្រឿងអត់មានឯកសារត្រឺមត្រូវ

ចេញផ្សាយ ថ្ងៃទី October 1, 2020

ជនសង្ស័យកាច់សោរ.កម៉ូតូ នាំសមត្ថកិច្ច ទៅចង្អុលទីតាំងដែលខ្លួនលួចម៉ូតូបានទៅដាក់បញ្ចាំ រកឃើញម៉ូតូជាច្រើនគ្រឿងអត់មានឯកសារត្រឺមត្រូវ

ភ្នំពេញ: នៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជភ្នំពេញ បាននាំជនសង្ស័យលួច កាច់សោរ.កម៉ូតូ មកចង្អុល បង្ហាញ ទីតាំងដែលយកម៉ូតូលួចបានមកដាក់បញ្ចាំ នៅចំណុចផ្ទះលែខ 4C ផ្លូវលេខ១៨៦ ស្ថិតក្នុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រត្តិបត្តិការខាងលើ ដឹកនាំដោយលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល លោកបានបញ្ចាក់ដឹងថា មុននឹងមកឆែកទីតាំងខាងលើ គឺថា កម្លាំងជំនាញរបស់លោក បានស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាលួចកាច់សោរ.កម៉ូតូ បានកាលពីថ្ងៃទី២៨ កញ្ញា កន្លងនេះ ។

ប្រភពដដែលបានបន្តថា សមត្ថកិច្ចបាមរឹបអូស ម៉ូតូចំនួន១១គ្រឿង ម៉ូតូអត់អាគុយ មួយគ្រឿង យកទៅពិនិត្យនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីត្រួតពិនិត្យឯកសារ ថាតើម៉ូតូណាខ្លះ អត់ឯកសារ និងខ្លះទៀត អាចនឹងជាផលចោរកម្ម ។ ចំណែក ម្ចាស់ទីតាំងយកទៅសួរនាំផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *