ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យ លោកស្រី មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន Pravinha E-Service អញ្ជើញចូលជួបសំដែងការគួរសម និងធ្វើបទបង្ហាញពីគោលបំណងរៀបចំដំណើរការវេបសាយ “Visit Cambodia App” រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកស្រី មាស សុភារ័ត្ន ប្រធានក្រុមហ៊ុន Pravinha E-Service បានធ្វើបទបង្ហាញពីគោលបំណងចង់សហការជាមួយក្រសួងព័ត៌មាន ក្នុងការរៀបចំដំណើរការវេបសាយ “Visit Cambodia App” ដែលកន្លងមកនេះ ក្រុមហ៊ុនបានធ្វើកិច្ចការងាររៀបចំវេបសាយជាមួយក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់។
Related Articles
ចាប់ផ្ដើមបើកដំណើរការហើយទីតាំងសង្វៀនមាន់ និងអាប៉ោង-យូគីលំដាប់ VIP ដ៏ធំក្នុងសង្កាត់ទន្លេបាសាក់ផ្គើនអនុសាសន៍សម្ដេចតេជោ…
ភ្នំពេញ៖សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបមេខ្លោងដែលបើកល្បែងស៊ីសងខុសច្បាប់ រាប់តាំងពីមេឆ្នោត មេឡូតូ និងបនល្បែងខុសច្បាប់ដទៃទៀត។ ការថ្លែងជាសាធារណៈបែបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា គឺរយៈពេលជាងមួយសប្ដាហ៍បន្ទាប់ពីលោកបានដាក់ចេញប្រតិបត្តិការទ្រង់ទ្រាយធំក្នុងការបង្ក្រាបល្បែងស៊ីសងនៅទូទាំងប្រទេស។ទីតាំងល្បែងស៊ីសងសង្វៀនមាន់អាប៉ោងយូគីដ៏ធំលំដាប់ vipបង្កប់ក្នុងអាគា {ការជួលដ៏ធំ} {ជាន់ទី៣ }ស្ថិតនៅ រដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តើអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមនដូចគ្នាអាជ្ញាធរពាក់ព័ន្ធរាជធានីភ្នំពេញជ្រាបព័ត៌មាននេះដែរឬនៅ?ប្រភពបន្តពីអ្នកលេងល្បែងម្នាក់មិនបញ្ចេញឈ្មោះប្រាប់ថាអង្គភាពព័ត៌មានយើងអោយដឹងថាបើសិនជាអ្នកសារព័ត៌មានមួយណាហ៊ានធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងល្បែងស៊ីសងនៅចំណុចខាងលើនេះនឹងចាប់ខ្លួននិងដកអាជ្ញាប័ណ្ណដោយស្វ័យប្រវត្តិ អ្នកសារព័ត៌មានសង្ឃឹមថាការចុះផ្សាយល្បែងស៊ីសងគឺជាការចូលរួមចំណែកនិងការទប់ស្កាត់រាប់បទល្មើសទៅក្នុងមូលដ្ឋានហើយសង្ឃឹមថាថ្នាក់ដឹកនាំនិងជ្រាបព័ត៌មាននេះ។ជុំវិញល្បែងស៊ីសងលំដាប់ V i P ខាងលើពលរដ្ឋក្នុងក្រុងភ្នំពេញ សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌចំការមន ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ និងយកចិត្តទុកដាក់ក្នុងការចាត់មន្ត្រីជំនាញចុះពិនិត្យនិងសិក្សាជុំវិញល្បែងសុីសងកំពុងតែគៀងគរ ប្រជាពលរដ្ឋខ្មែរចូលទៅលេងដោយអាណាធិបតេយ្យនាំគ្នាភ្នាល់លុយ(១គូ)ខ្ទង់ពាន់ម៉ឺនដុល្លារ។ប្រភពបែកធ្លាយបន្តពីអ្នកក្នុងចូលទៅលេងល្បែងថាទីតាំងនេះគឺជារបស់អ្នកមានអំណាចម្នាក់ដែលមានខ្នងបង្អែកពីក្រោយរឹងមាំ ទើបគេអាចបើកដំណើរការទីតាំងសង្វៀន(ជល់មាន់)នេះនៅចុងកណ្ដាលទីក្រុងភ្នំពេញ បានហើយមិនមែនជាការបើកលេងលំៗនោះទេគឺលំដាប់ ViPតែម្តង។កន្លងមកសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចមានប្រសាសន៍ថារាល់ល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់សូមឲ្យមន្ត្រីពាក់ព័ន្ធក្នុង រាជធានី/ខេត្ត ធ្វើការបង្ក្រាបអោយទាន់ពេលជាពិសេសទីតាំងដែលមានប្រជាពលរដ្ឋចូលលេងគឺមិនអនុញ្ញាតជាដាច់ខាត។បើសិនអាជ្ញាធរនៅក្នុង រាជធានី/ខេត្តមិនអនុវត្តរឺទប់ស្កាត់ សម្ដេច មិនញញើតនិងការដកតំណែងនិងតួនាទីឡើយ។ពលរដ្ឋសង្ឃឹមថាទីតាំងល្បែងស៊ីសងមួយកន្លែងនេះ លោក គៀង លក្ស័ អភិបាលខណ្ឌចំការនិងលោក យិន សាន អធិការខណ្ឌចំការមននិងយកចិត្តដាក់ក្នុងការដឹកនាំមន្ត្រីជំនាញចុះពិនិត្យនិងធ្វើការទប់ស្កាត់បង្ក្រាបទាន់ពេលវេលា។ជៀសវាងមានការរិះគន់ពីប្រជាពលរដ្ឋនិងមហាជនជាច្រើនថាអាជ្ញាធរពាក់ព័ន្ធបើគ្មានការបើកដៃបើកភ្លើងជាប្រព័ន្ធពីអាជ្ញាធរក្នុងមូលដ្ឋាន ទើបទីតាំងមួយកន្លែងនេះអាចដំណើរការបាន។ជាពិសេសប្រជាពលរដ្ឋស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញ សូមមេត្តាជួយចាត់មន្ត្រីជំនាញនៅស្នងការចុះពិនិត្យនិងស្រាវជ្រាវដើម្បីធ្វើការបង្ក្រាបផង។ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម […]
រត់ទៅណារួចអាក្អូន! ឆក់ភ្លែតនគរបាលខណ្ឌដូនពេញឃាត់បានភ្លាម
ភ្មំពេញ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ភ្លាមៗក្រោយពីរូបគេធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទដៃពីជនរងគ្រោះតាមផ្លូវ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្លូវ២៦៩កែង៦១៦ ភូមិ៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ នគរបាលខណ្ឌដូនពេញបានឲ្យដឹងថា៖ ជនសង្ស័យមានឈ្មោះ យឹម ចន្នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ប្រភពពីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា៖ នៅវេលាម៉ោងប្រហែល១៣និង៣០នាទីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ រូបគាត់ (ជនរងគ្រោះ)បានជិះម៉ូតូពីរនាក់បងស្រី ដោយជនរងគ្រោះជិះពីក្រោយតាមផ្លូវលេខ២៦៩ពីត្បូងទៅជើងដើម្បីទៅទិញឥវ៉ាន់នៅផ្សារទួលសង្កែ ពេលជិះមកដល់ចំណុចផ្លូវលេខ២៦៩កែង៦១៦ ស្រាប់តែជនសង្ស័យជិះម៉ូតូមួយគ្រឿងម្នាក់ឯងម៉ាកឃ្លីក ពណ៌ក្រហម មកពីក្រោយស្របគ្នាអែបខាងស្តាំហើយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចរួចក៏ជិះរត់គេចខ្លួនទៅមុខ ភ្លាមនោះជនរងគ្រោះបានជិះដេញតាមពីក្រោយស្រែកចោរៗផ្អើលឆោឡោ គាប់ជួនត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌនឹងកម្លាំងប៉ុស្តិ៍កំពុងតែល្បាតក៏បានប្រដេញបង្ក្រាបបានតែម្តង។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីក៍សាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕
យុវជន២នាក់ដែលបង្ហោះម៉ូតូនៅទីសាធារណៈ និងជាមុខសញ្ញាឆក់ ត្រូវបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ
ភ្នំពេញ៖ យុវជន២នាក់ដែលបង្ហោះម៉ូតូនៅទីសាធារណៈ ហើយត្រូវនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួននោះ ត្រូវបានបញ្ជូនសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីការស្រាវជ្រាវរកឃើញថា ជាមុខសញ្ញាឆក់នៅទីសាធារណៈ។ សូមបញ្ជាក់ជូនថា បន្ទាប់ពីបានឃើញករណីក្មេងស្ទាវបង្ហោះម៉ូតូតាមពីសាធារណៈ ហើយត្រូវបានបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ និងឈានដល់នាំខ្លួនក្មេងស្ទាវ២នាក់ខាងលើ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ ១.ឈ្មោះ អ៊ុង ពេជ្រ ហៅ ណាក់ ភេទប្រុស អាយុ១៨ ឆ្នាំ ជាអ្នកបើកបរម៉ូតូ ២.ឈ្មោះ ប៉ិច បញ្ញចំរ៉ុង ភេភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកជិះអង្គុយពីក្រោយ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អ៊ុង ពេជ្រ ហៅ ណាក់ បានសារភាពថា រូបខ្លួន និងបក្ខពួកផ្សេងទៀតធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទ កាបូបលុយ ខ្សែក…បានចំនួន ៤លើក និងធ្លាប់ប្រើប្រាស់គ្រឿងញៀន។ រីឯឈ្មោះ ប៉ិច បញ្ញចំរ៉ុង រួមជាបក្សពួកមួយចំនួនទៀត ធ្លាប់ប្រព្រឹត្តបទល្មើសឆក់ទ្រព្យសម្បត្ដិ (ទូរស័ព្ទ កាបូបលុយ ខ្សែក…) ជាច្រើនលើកសារមកហើយ ហើយគោលដៅនៅក្នុងបណ្តាខណ្ឌនៅ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ខាងលើបានឲ្យដឹងទៀតថា […]