ក្នុងបេសកកម្មជាមួយគណៈកម្មការរៀបចំបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែមកកាន់វត្តខ្មែរក្រោម ខ្ញុំមានឱកាសមកថ្វាយបង្គុំព្រះសង្ឃរាជ ព្រះនាម ថាន់ សុខសាន្ត ព្រះចៅអធិការវត្តអង្គររាជបុរី និងជាប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តត្រាវិញ។ គ្រាន់តែក្រឡេកឃើញមុខ ព្រះអង្គស្គាល់ឈ្មោះនិងតួនាទីដោយសារតែព្រះអង្គបានតាមដានទស្សនាព័ត៌មានជាប្រចាំតាមយូធូប និងហ្វេសប៊ុក។ ព្រះអង្គ ថាន់ សុខសាន្ត បានសាងផ្នួសតាំងពីឆ្នាំ ១៩៦៨ មកម៉្លេះ ហើយវត្តអង្គរាជបុរីនេះមានអាយុកាលជាង ១០៣០ ឆ្នាំហើយ ពោលគឺកសាងតាំងពីឆ្នាំ ៩៩០ ស្ថិតក្នុងខេត្តព្រះត្រពាំង (កម្ពុជាក្រោម) បច្ចុប្បន្ន ខេត្តត្រាវិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ជាមួយគ្នា ខ្ញុំបានទៅទស្សនាស្រះស្រីស្រះប្រុស។ រូបថតដោយ ឡុង ដេវីត
Related Articles
ករណីអគ្គិភ័យឆាបឆេះរោងចក្រផលិតស្បែកជើង អ.ជី ហ៊្វូតវែរ នៅស្រុកអង្គស្នួលយប់មិញ
(កណ្តាល): អគ្គិភ័យឆាបឆេះរោងចក្រផលិតស្បែកជើងមួយកន្លែង យ៊ីហោ អ.ជី ហ៊្វូត វែរ ដែលស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នេះ ។កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿង ត្រូវបានបញ្ជូនទៅតាមអង្គភាពផ្សេងៗគ្នា ដើម្បីជួយអន្តរាគមន៍ក្នុងនោះមានកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន ៦គ្រឿង ចូលរួមសហការគ្នាក្នុងការពន្លត់អគ្គីភ័យខាងលើ រហូតដល់រលត់បានជោគជ័យនៅវេលាម៉ោង ប្រហែល ១១យប់ក្នុងថ្ងៃដដែល។រោងចក្រខាងលើផលិតស្បែកជើង មានចំនួន៦អគារ ក្នុងនោះមានអគារចំនួន៣ ក្នុង១អគារ ទំហំ៥០ម៉ែត្រx១០០ម៉ែត្រ , ចំណែក៣អគារដែលភ្លើងឆាបឆេះអស់ទាំងស្រុង ទំហំ៨០ម៉ែត្រx១០០ម៉ែត្រ សង្ស័យផ្តើមចេញពីទុស្សេខ្សែភ្លើង ទើបឆាបឆេះ យ៉ាងសន្ធោសន្ធៅ ។ក្នុងការចុះអន្តរាគមន៍ករណីអគ្គីភ័យខាងលើនេះ គេឃើញមានវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ , ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ […]
រដ្ឋបាលស្រុកឱរ៉ាល់ ចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធទាំងស្រុង ពាក់ព័ន្ធជាមួយនឹងការចែកដី
រដ្ឋបាលស្រុកឱរ៉ាល់ ចេញសេចក្ដីប្រកាសព័ត៌មាន បដិសេធទាំងស្រុង ពាក់ព័ន្ធជាមួយនឹងការចែកដី នៅក្នុងស្រុកឱរ៉ាល់ជូនប្រជាពលរដ្ឋក្រីក្រ។ សូមបង្កើនការប្រុងប្រយ័ត្ន ពីការប្រកាសចែកដីនៅកំពង់ស្ពឺចំនួន ៦.០០០ឡូតិ៍ ដោយតម្រូវឲ្យបង់សេវា ៤៥០ដុល្លារ ហើយករណីមួយនេះ ត្រូវបាន រដ្ឋបាលស្រុកឪរ៉ាល់បដិសេធហើយ។ រដ្ឋបាលស្រុកសូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ៕
ស្រុកស្ទោងខេត្តកំពង់ធំមានល្បែងសុីសង គ្រប់ប្រភេទដូចជាសង្វៀនបញ្ជល់មាន់និងអាប៉ោង យូគីទ្រង់ទ្រាយធំ…
ឈ្មោះ ខឿន បើកសង្វៀនរជល់មាន់និង បៀរ អាប៉ោង យូគីខុសច្បាប់បើកលេងយ៉ាងអនាធិបតេយ្យ 13/02/2022! ប្រភពពីប្រជាពលរដ្ឋមូលដ្ឋានបានអោយដឹងថានៅខេត្តកំពង់ធំ នៅខាងត្បូងវត្តចំបក់បញ្ញា ភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោងលើ ស្រុកស្ទោងខេត្តកំពង់ធំមានល្បែងសុីសង គ្រប់ប្រភេទដូចជាសង្វៀនប្រជល់មាន់និងអាប៉ោង លេងនៅកណ្ដាលទីរួម ខេត្តកំពង់ធំ លេងបានដោយរលូនដោយសេរី គេមិនឃើញមាន សមត្ថកិច្ចជំនាញឬកងកម្លាំងណាមួយចុះទៅធ្វើការបង្ក្រាបសង្វៀនជល់មាន់នោះឡេីយ។ ប្រភពប្រជាពលរដ្ឋដែលរស់នៅជិតនោះនិយាយថាសង្វៀនប្រជល់មាន់ អាប៉ោង បៀមួយកន្លែងនេះគឺគឺលេងជារៀងរាល់ថ្ងៃលេងឡើងដុះស្លែ។ប្រភពដដែលបានបន្ដទៀតថា ជារៀងរាល់ថ្ងៃគឺ មានក្រុមអ្នកញៀនល្បែងជាច្រើននាក់ បានទៅលេងល្បែងនៅទីនោះ ហើយក៏មានការកើតជម្លោះ ក្នុងគ្រួសារជាញឹកញាប់ផងដែរ ព្រោះតែល្បែងស៊ីសងនេះហើយ ។ប្រភពពីមន្ត្រីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឱ្យដឹងដែរថាសង្វៀនបញ្ជល់មាន់នេះ របស់លោកខឿន ហើយមានទាំងមេប៉ូលីស ធំៗ នៅក្រោយទៀតផង ពលរដ្ឋជាច្រើនគ្រួសារបានធ្វើការប្ដឹង ទៅមន្ត្រីមូលដ្ឋានដែរ តែមន្ត្រីមូលដ្ឋាន ធ្វើមិនដឹងមិនលឺ អ្វីសោះឡើយ ហើយបណ្ដោយអោយក្រុមញៀនល្បែងទាំងនោះ លេងតាមតែអំពើចិត្ត។តើឯណាទៅ ពាក្យថាភូមិឃុំសុវត្ថិភាព ដែលរាជរដ្ឋាភិបាល លោក កំពុងតែ យកចិត្តទុកដាក់ ឱ្យការពារបម្រើ ពលរដ្ឋយ៉ាងកក់ក្តៅនោះ តើនៅឯណា។ដូច្នេះហើយទេីបប្រជាពលរដ្ឋ ដែលរស់នៅភូមិខាងលើ សូមអំពាវនាវនិងសូមស្នើសុំដល់ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តក៏ដូចជាលោកនេតសាវឿនអគ្គស្នងការ នគរបាលជាតិ មេត្តាចាត់វិធានការ ស៊ើបអង្កេត ឲ្យមានសភាពស៊ីជម្រៅខណៈពេលដែលមន្ត្រីមូលដ្ឋាន […]